ទំព័រដើម / បច្ចេកវិទ្យា / គន្លឹះសាមញ្ញ ៥ យ៉ាង សម្រាប់ថែទាំរថយន្ត នៅរដ...

គន្លឹះសាមញ្ញ ៥ យ៉ាង សម្រាប់ថែទាំរថយន្ត នៅរដូវរងា

ដោយ: ភក្រ្តា February 11, 2017

រដូវរងា ឈានចូលមកហើយ។ ម្ចាស់រថយន្តទាំងឡាយ តើមានដឹងទេថា នៅក្នុងរដូវត្រជាក់ អ្នកត្រូវថែទាំរថយន្ត របស់អ្នក? អ្នកប្រហែលជាមិនធ្លាប់ដឹងឡើយ។ ក្នុងរដូវរងា អាចបណ្តាលឲ្យមានគ្រោះថ្នាក់កើតឡើង ពេលកំពុង បើកបររថយន្ត ហើយចំណុចដែលបង្កហេតុនោះ ជាចំណុចតូចៗ ដែលអ្នកមិនដែលចាប់អារម្មណ៍។ ដើមី្បការពារ គ្រោះថ្នាក់ សូមអ្នកឆ្លៀតពេលបន្តិច អានអត្ថបទខាងក្រោមនេះ ស្តីពីគន្លឹះដ៏សាមញ្ញ ក្នុងការការពាររថយន្តពេល បើកបរក្នុងរដូវត្រជាក់៖

2016-Mazda-MX-5-Miata-01

១. អំពូលភ្លើងឡាន

ភាសានិយាយ គឺស្តុបឡាន។

នៅក្នុងរេដូវរងា មេឃឆាប់ងងឹត ហេតុនេះពេលអ្នកចេញពីធ្វើការនៅពេលព្រលប់ អ្នកត្រូវពឹងពាក់លើស្តុបឡាន ដើមី្បបំភ្លឺផ្លូវ។ ដូច្នេះអ្នកត្រូវត្រួតពិនិត្យស្តុបឡានទាំងមុខទាំងក្រោយទាំងចំហៀង បើមានដាច់ ត្រូវប្រញាប់ប្តូរថ្មី បើខ្សោយឬស្រអាប់ ត្រូវប្រញាប់ជួសជុលឬប្តូរ។ មួយទៀតអ្នកត្រូវពិនិត្យមើលពន្លឺ ដែលបាញ់ចេញពីស្តុប តើត្រឹមត្រូវដែរឬទេ? ចម្ងាយពន្លឺ ទម្រង់រាងពន្លឺ។ល។

២. អាគុយ

អាគុយឡានក្នុងរដូវរងា ពិបាកធ្វើការជាងក្នុងរដូវក្តៅ។ អំឡុងពេលត្រជាក់ អាគុយឡានអាចខ្សោយ និងអាចឈាន ដល់អស់អាគុយ។ ដូច្នេះអ្នកត្រូវត្រួតពិនិត្យមើលឋាមពលអាគុយ ឬបើសិនជាអាច គួរទិញអាគុយដាក់ថ្មីតែម្តងទៅ ប៉ុន្តែទោះទិញថ្មីក៏ដោយ ក៏អ្នកត្រូវតែឧស្សាហ៍ពិនិត្យមើលដែរ។

៣. សាំង និងទឹកលាងកញ្ចក់

រៀងរាល់ថ្ងៃ អ្នកត្រូវមានរបស់ពីរនេះជាប្រចាំ គ្រាន់តែនៅក្នុងរដូវរងា អ្នកត្រូវការវាសំខាន់ជាងរាល់ដង។ សាំងត្រូវតែ មានពេញ ទឹកលាងកញ្ចក់ក៏ត្រូវតែពេញដែរ។ ពេលអ្នកត្រជាក់ល្មម អ្នកអាចបើកបរដោយបិទម៉ាស៊ីនត្រជាក់ តែបើ ពេលត្រជាក់ខ្លាំង អ្នកត្រូវប្រើម៉ាស៊ីនកំដៅ ហើយនេះជាអ្វីដែលយើងខ្ញុំថាសាំងមានសារសំខាន់។ ធ្វើឲ្យក្តៅស៊ីសាំង ជាងធ្វើឲ្យត្រជាក់ ដូច្នេះបើមានសាំងពេញ អ្នកអាចបើកបរទៅដល់គោលដៅ ដោយគ្មានការព្រួយបារម្ភ។ ចំពោះទឹក លាងកញ្ចក់គឺជួយអ្នកក្នុងពេលដែលត្រជាក់ខ្លាំង កញ្ចក់ឡានទាំងមុខទាំងក្រោយ នឹងឡើងស្រអាប់ អ្នកត្រូវបាញ់ទឹក លាងទើបអាចធ្វើឲ្យកញ្ចក់ប្រែមកធម្មតា។ អ្នកជាអ្នកបើកបរ អ្នកពិតជាដឹងច្បាស់ថា បើកញ្ចក់ស្រអាប់គឺជារឿង គ្រោះថ្នាក់ប៉ុណ្ណាពេលបើកបរ។ ដូច្នេះ កុំភ្លេចបំពេញទឹកលាងឲ្យពេញផង។

2016-Mazda-MX-5-Miata-04-768x490

៤. សម្ពាធកង់

វាជារឿងសំខាន់ណាស់ ក្នុងការដែលអ្នកត្រូវរក្សាសម្ពាធកង់ឡាន អ្នកពេលដែលរដូវរងាមកដល់ ព្រោះសម្ពាធកង់ អាចបាត់បង់នៅពេលសីតុណ្ហភាពចុះទៅៗ។ បើអ្នកបើកបរក្នុងពេលសម្ពាធកង់ឡានមិនគ្រប់ វានឹងធ្វើឲ្យកង់ ឆាប់ខូច បែកក្រឡាកង់ ឬប៉ោងកង់ ដែលនេះបង្កឲ្យកើតគ្រោះថ្នាក់ធ្ងន់ធ្ងរបាន។ អ្នកត្រូវពិនិត្យមើលសម្ពាធកង់ ឡាន រួមទាំងកង់បម្រុង។ បើរកឃើញកង់ណាមួយខ្សោយសម្ពាធ ត្រូវបញ្ចូលសម្ពាធឲ្យបានត្រឹមត្រូវ ឬទិញកង់ថ្មី មកប្តូរចេញក៏រឹតតែល្អ។ ក្នុងករណីបញ្ចូលសម្ពាធបំពេញកង់ឡាននោះ កុំភ្លេចបញ្ចេញចោលបន្តិច ការពារ ពេលអាកាសធាតុប្តូរទៅក្តៅភ្លាមៗ ធ្វើឲ្យសម្ពាធក្នុងកង់ឡើង នាំឲ្យលើសសម្ពាធ ដែលជាចំណុចបង្កគ្រោះថ្នាក់ ដូចគ្នា។ ខ្វះក៏មិនបាន លើសក៏មិនបាន។

៥. ឧបករណ៍សង្រ្គោះ

មិនថានៅក្នុងរដូវក្តៅក៏ដោយរងាក៏ដោយ អ្នកគួរមានត្រៀមឧបករណ៍សង្គ្រោះ សម្រាប់ពេលអ្នកធ្វើដំណើរទៅឆ្ងាយ ដាច់ស្រយាលឬបើកបរពេលយប់ដាច់តែឯង អ្នកនឹងអាចជួយខ្លួនឯងបាន។ ឧបករណ៍សង្គ្រោះនោះមានដូចជា ឧបករណ៍ប្តូរកង់ ប្រដាប់សាកអាគុយ ខ្សែពួរ ឧបករណ៍សង្រ្គោះបឋម (សំឡី បង់រុំរបួស ទឹកលាងរបួសជាដើម) កូនកាំបិត ពិល និងប្រដាប់បញ្ចូលភ្លើងទូរសព្ទ (នៅក្នុងឡានមានកន្លែងបញ្ចូលចរន្ត ដែលស្ថិតនៅថតដាក់បារី)។ បើអាចកុំភ្លេចភួយ ក្រមា ចំណី និងទឹក៕

2016-Mazda-MX-5-Miata-02-768x490

ប្រភព:

អត្ថបទដែលទាក់ទង

គ្រាន់តែប្រើអក្សរ ២​ ក៏អាច Download វីដេអូ និង​ Music បាន...

តើអ្នកដឹងទេ?គ្រាន់តែប្រើអក្សរ ២ ក៏អាច Download វីដេអូ និង Music បានយ៉ាងងាយ នៅលើ Youtube ដោយមិនចាំ...

ដោយ:ផល្លីនMay 21, 2017

Nodepad ក្នុងកុំព្យូទ័រក៏អាចនិយាយបានដែរ

តើអ្នកដឹងទេថា Nodepad ក្នុងកុំព្យូទ័រក៏អាចនិយាយបានដែរ បើចងដឹង និងចងចេះមើលទាំងអស់គ្នា មានវីដេអូ &...

ដោយ:ផល្លីនMay 21, 2017

ក្រុមហ៊ុន Samsung បានលក់ទូរស័ព្ទជាង 28 លានគ្រឿងក្នុងមួយត្...

ទោះបីជាមានការ fiasco ចំណាំ 7, ក្រុមហ៊ុន Samsungបានកើនឡើងវិញពីការលក់របស់ខ្លួនទៅកាន់តារាងកំពូលស្មាត...

ដោយ:SAVOEURNApril 30, 2017

រឿង​ពីរ​នេះ​​កុំ​បង្ហាញឲ្យ​សោះ​លើ Facebook បើ​មិន​ចង់​មាន...

អ្នកប្រើប្រាស់ Facebook ម្នាក់ៗតែងតែបង្ហាញព័ត៌មានផ្ទាល់ខ្លួនជាច្រើននៅលើ Profile របស់ខ្លួនដើម្បីឲ្...

ដោយ:សាវឿនFebruary 16, 2017

ក្រុមហ៊ុន Samsung និងចេញ Galaxy S8 ឆាប់ៗនេះ

ជំនាន់ក្រោយនៃស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung បានហៅទូរស័ព្ទ Galaxy S8, គឺដោយសារតែសម្រាប់ការចេញផ្សា...

ដោយ:សាវឿនFebruary 13, 2017

ក្រុមហ៊ុន Samsung Note7

ក្រុមហ៊ុន Samsung ត្រៀមនឹងចេញលទ្ធផលនៃការស៊ើបអង្កេតរបស់ទូរស័ព្ទ Galaxy Note7 របស់ខ្លួននៅថ្ងៃចន្ទពន...

ដោយ:សាវឿនFebruary 12, 2017

ទូរស័ព្ទ iPhone SE របស់ក្រុមហ៊ុន Apple

ឆ្ងល់ថាតើទូរស័ព្ទ iPhone ជាច្រើនមិនទាំងអស់ថ្មី – ទូរស័ព្ទ iPhone ប្រភេទ SE – ការចំណាយ...

ដោយ:សាវឿនFebruary 12, 2017

ក្រុមហ៊ុន Huawei មានកិត្តិយសស្មាតហ្វូនពីរ 6x កាមេរ៉ាមួយរល...

កាលពីឆ្នាំមុនក្រុមហ៊ុន Huawei Honor បានអង្រួនដោយ 5x ឡើងស្មាតហ្វូនដែលមានតំលៃសមរម្យកើតហេតុដោយការនាំ...

ដោយ:សាវឿនFebruary 12, 2017

ឥឡូវនេះទូរស័ព្ទ iPhone កម្មវិធីដើម្បីទាញយក

មិនថាអ្នកទើបតែបានកើនឡើងទូរស័ព្ទ iPhone ថ្មីមួយឬអ្នកកំពុងរកមើលសម្រាប់ការកែលម្អកម្មវិធីមួយ 23 កម្មវ...

ដោយ:សាវឿនFebruary 12, 2017

តើអ្នកចង់ដឹងទេថា Telegram អាចធ្វើអ្វីបានខ្លះ?

Telegram មានភាពងាយស្រួល ក្នុងការទំនាក់ទំនងគ្នា អាចបង្កើតគ្រប់, ផ្ញើរFile ឬ Document បាន ឆាប់រហ័ស ...

ដោយ:ភក្រ្តាFebruary 11, 2017

Windows 10 ឈ្មោះចុងក្រោយបំផុត របស់ប្រវត្តិ Windows

ទិសដៅទស្សនវិស័យរបស់ Microsoft គឺ ក្នុងពេលអនាគតនឹងប្រើតែ Windows 10 មួយគត់ ហើយនឹងលែងមានឈ្មោះ Windo...

ដោយ:ភក្រ្តាFebruary 11, 2017

៣ តិចនិចជួយឱ្យអ្នកកាន់ ទូរសព្ទ ក្នុងដៃបានកាន់ តែប្រសើរ

តើអ្នកពិបាក ក្នុងការប្រើប្រាស់ទូរសព្ទដៃ ដែលមានអេក្រង់ធំ ជាមួយនឹងដៃតែម្ខាងមែនទេ? ទូរសព្ទស៊េរីចាស់...

ដោយ:ភក្រ្តាFebruary 11, 2017

Smartwatch បន្ទាប់របស់ LG

ក្នុងពេលដែល Google កំពុងបង្កើនល្បឿននៃការផលិត និងដាក់លក់ Android Wear 2.0 ជាការវិវត្តធំបំផុត នៃឧបក...

ដោយ:ភក្រ្តាFebruary 11, 2017

រថយន្ត Rolls-Royce Dawn គ្រងតំណែងរថយន្តប្រណីត ប្រចាំឆ្នាំ...

រថយន្ត Rolls-Royce Dawn ត្រូវបានប្រកាសជា “រថយន្តប្រណីតបំផុត” ដោយអ្នកសារព័ត៌មានកំពូលៗ ដែលធ្វើជាក្រ...

ដោយ:ភក្រ្តាFebruary 11, 2017