សូមនិទានរឿងពិតបន្តិចចុះ.កាលសម័យដើមឡើយមានឆ្កែមួយដែលមានកំលាំងខ្លាំងនិងអំណាចគួរសមដែលអាចធ្វើឲ្យឆ្កែនៅជិតៗគ្នាគោរពនិងកោតខ្លាច,ខនះដែលឆ្កែមួយនោះកំពុងតែមានអំណាចក៏មានដែរនូវឆ្កែដែលមកពីតំបន់ឆ្ងាយៗតែងតែបង្កជំលោះនិងប្រជែងគ្នាស្លាប់រស់.ប៉ុន្តែទោះជាយ៉ាងណាឆ្កែមួយក្បាលនេះវានៅតែអាចទប់ទាល់បានគ្រប់ការបៀតបៀនពីឆ្កែដ៏ទៃ.ថ្ងៃមួយជាអកុសលមានឆ្កែមួយក្បាលមកពីតំបន់ឆ្ងាយដែរ,ដែលឆ្កែមួយនេះវាក៏មានកំលាំងមិនធម្មតាដែរ,ហើយទីបំផុតវាក៏បានខាំឆ្កែដែលខ្លាំងពីមុនមកឲ្យរងរបួសគួរសមដែរ.ដែលធ្វើឲ្យឆ្កែនោះវារត់ទៅពួនអស់មួយរយះ,និយាយពីវាដ៏ដែលនោះខនះដែលខ្លួនត្រូវរបួសហើយបានកំពុងដើររកចំនីក៏ស្រាប់តែប្រទះទព្វមួយដែលពេលវាសីុហើយធ្វើឲ្យវាប្រែមុខប្រែមាត់និងក្លាយជានាគដែលដុះស្លាបនិងកំលាំងរិទ្ធាខ្លាំងជាងមុនយ៉ាងឆ្ងាយ.ហើយក្រោយមកនាគដែលប្រែក្លាយពីឆ្កែមួយនេះក៏មកទីតាំងចាស់វិញ,តែទោះជាយ៉ាងណាររឿងដែលមិនគួរឲ្យជឿនោះគឺនៅតែមានឆ្កែមួយចំនួនព្យាយាមប្រជែងជាមួយវាដែរ.ដោយហេតុថាឆ្កែទាំងអស់នោះវាមិនអាចមើលឃើញនាគដែលក្លាយខ្លួនពីឆ្កែនោះទេ!ព្រោះឆ្កែទាំងនោះតែងតែមានញាណពិសេសដែលមើលឃើញថាទោះមានចង្កូមវែង,ពុកមាត់ខ្លាំងនិងរិទ្ធានុភាពខ្លាំងប៉ុណ្ណាក៏នៅតែជាឆ្កែដែរ! ប្រភពៈរឿងនិទានខ្លី
មានឆ្កែមួយដែលមានកំលាំងខ្លាំងនិងអំណាចគួរសមដែលអាចធ្វើឲ្យឆ្កែនៅជិតៗគ្នាគោរពនិងកោតខ្លាច
ប្រភព: រឿងនិទានខ្លី