ទោះបីជាបុរសៗមានថ្នាំជំនួយផ្លូវភេទវីយ៉ាក្រាក៏ដោយ ក៏ឱសថបង្កើនសមត្ថភាពផ្លូវភេទនេះមានឥទ្ធិពលក្នុងពេលវាយលុកលើ គ្រែតែម្ដងប៉ុណ្ណោះ។ ថ្នាំវីយ៉ាក្រាមិនអាចមានប្រសិទ្ធភាពបានយូរអង្វែងដែរ។
ដូច្នេះបើមានបំណងចង់ឲ្យសម្ព័ន្ធភាពរួមរ័ករបស់ខ្លួនមានរយៈពេល យូរនោះ គួរងាកមករកការធ្វើលំហាត់ប្រាណឲ្យបានច្រើនកាត់បន្ថយការធាត់ ដុះក្បាលពោះ និងងាករករបបអាហារសមស្រប មិនសូវមានជាតិខ្លាញ់ សាច់ ឬប៊ើរដែលអាចបណ្ដាលឲ្យធាត់នោះ។

ការសិក្សាថ្មីមួយបានឲ្យដឹងថា ការសម្រកទម្ងន់ត្រឹមតែ ៥ ទៅ ១០ ភាគរយ អាចធ្វើបានក្នុងរយៈពេលជាងពីរខែនោះ អាចធ្វើឲ្យសកម្មភាពផ្លូវភេទរបស់បុរសមានភាពប្រសើរឡើងវិញ បាន។ វាអាចជួយឲ្យបុរសកាត់បន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែម ជំងឺលើសឈាម រោគបេះដូង និងអស់ខ្លាញ់ក្បាលពោះ ដែលសម្រួលដល់ការវាយលុកលើគ្រែបានគ្រប់ក្បាច់គ្រប់សណ្ឋានផងដែរ ។
មានវិធីច្រើនដែលបង្ហាញថា បុរសៗធាត់ញ៉ុកខ្លាញ់ និងដុះក្បាលពោះអាចមានភាពប៉ះពាល់ដល់សម្ព័ន្ធភាពរួមភេទថយចុះ។ ដូចជា ការឡើងសម្ពាធឈាមគឺអាចប៉ះពាល់ប្រដាប់ភេទបុរស ហើយវាអាចបង្កឲ្យសកម្មភាពផលិតអ័រម៉ូន ឬ ទឹកស្ពែមមានការធ្លាក់ចុះ៕