ទំព័រដើម / កម្សាន្ត / ធ្វើ​ការ​បាន​ប្រាក់​ខែ​​ត្រឹម៨០​ដុល្លារ​ បែ...

ធ្វើ​ការ​បាន​ប្រាក់​ខែ​​ត្រឹម៨០​ដុល្លារ​ បែក​គំនិត​ទៅ​បើក​កសិដ្ឋាន​ចិញ្ចឹម​ចង្រិត​មាន​ចំណូល​​​​ខ្ទង់​ពាន់​ដុល្លារ​

ដោយ: តូនី May 3, 2017

ដោយសារធ្វើការទទួលបានប្រាក់ខែតិចពេកគឺត្រឹមតែ៨០ដុល្លារក្នុងមួយខែ លោក ញឿក ភារុម្យ ក៏មានគំនិតមួយក្នុងការស្វែងរកមុខរបរដទៃដើម្បីមានចំណូលបន្ថែម។ បុរសវ័យ២៧ឆ្នាំរូបនេះបានចាប់អារម្មណ៍លើការបើកកសិដ្ឋានចិញ្ចឹមចង្រិតមួយកន្លែងដោយខ្លួនឯង ហើយអាជីវកម្មមួយនេះបានក្លាយជាប្រភពចំណូលដ៏សំខាន់សម្រាប់រូបលោក ដោយមានចំណូលខ្ទង់ពាន់ដុល្លារទៀតផងក្នុងមួយខែៗ។

n8zafboy

អ្នកខេត្តតាកែវរូបនេះបានរៀបរាប់ថា ដំបូងឡើយលោករៀននៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ផ្នែកអក្សរសាស្ត្រអង់គ្លេស ហើយឆ្លៀតពេលធ្វើការបានប្រាក់ខែតែ៨០ដុល្លារតែប៉ុណ្ណោះ។ ថ្ងៃមួយដោយសារតែលោកបានឃើញវីដេអូមួយតាមអ៊ីនធើណេត ដែលបង្ហាញពីកសិដ្ឋានចិញ្ចឹមចង្រិត ពេលនោះលោកបានចាប់អារម្មណ៍នឹងវាជាខ្លាំង។ បន្ទាប់មកលោកក៏ទៅរៀនសូត្របច្ចេកទេសបន្ថែមទៀតនៅប្រទេសថៃ និង វៀតណាម ព្រមទាំងបាននាំយកពូជចង្រិតដែលល្អមកពីប្រទេសថៃដើម្បីមកចិញ្ចឹមសាកល្បងទៀតផង។

2_large

ចំពោះការបើកកសិដ្ឋាននេះវិញ គឺដំបូងឡើយ លោកមានដើមទុនត្រឹមមួយពាន់ដុល្លារតែប៉ុណ្ណោះ សម្រាប់សាងសង់រោង និង អាងនៅលើដីមួយកន្លែងឯស្រុកកំណើត។ លោកបន្តថា រយៈពេល៣ខែដំបូង លោកត្រូវខាតបង់ដោយសារអាជីវកម្មមួយនេះព្រោះតែលោកនៅខ្វះបទពិសោធន៍ថែទាំអោយសត្វចង្រិតមានសុខភាពល្អ។ លោកបានពន្យល់ថា ជាធម្មតាសត្វចង្រិតងាយនឹងឆ្លងជំងឺងាប់តៗគ្នាណាស់ ប្រសិនបើពុំមានការថែទាំដិតដល់នោះទេ។ ទោះបីជាយ៉ាងនេះក្ដី លោកមិនបានបោះបង់មុខរបរនេះឡើយ ដោយលោកបានខិតខំតស៊ូក្នុងការស្រាវជ្រាវពីបច្ចេកទេសថែទាំ និង ព្យាបាលជំងឺសម្រាប់សត្វចង្រិតរហូតទទួលបានជោគជ័យ។

3_large

ម្ចាស់កសិដ្ឋានវ័យក្មេងរូបនេះបានបន្តថា អាជីវកម្មរបស់លោកក៏ចាប់ផ្ដើមទទួលបានចំណូលកើនឡើងបន្តិចម្ដងៗចាប់ពីខែទី៤នៃការចិញ្ចឹម ហើយរហូតមកទល់សព្វថ្ងៃគឺមានរយៈពេលជាង៦ឆ្នាំហើយ។ បច្ចុប្បន្នកសិដ្ឋានរបស់លោកផ្ទាល់អាចទទួលផលចង្រិតប្រមាណ១តោនក្នុងរយៈពេល៤៥ថ្ងៃ។ លើសពីនេះទៀត លោកបានបើកថ្នាក់បង្រៀនបច្ចេកទេសនេះទៅកាន់កសិករដទៃទៀតត្រឹមក្នុងតម្លៃ ២៥ ដុល្លារតែប៉ុណ្ណោះ។

ដោយសារសំទុះនៃតម្រូវការទីផ្សារសម្រាប់ចង្រិតបំពង បានជំរុញអោយលោកសហការជាមួយកសិដ្ឋានដែលជាដៃគូរជាច្រើនទៀតនៅខេត្តតាកែវ ដើម្បីទទួលទិញយកទៅផ្គត់ផ្គង់អោយអតិថិជនបន្ថែម។ លោកបានប្រាប់ថា ក្នុងមួយខែៗ លោកបានផ្គត់ផ្គង់ចង្រិតប្រមាណជាង១០តោនដែរ ទៅអោយទីផ្សារក្នុងប្រទេសកម្ពុជា។ លោកបញ្ជាក់ថា ចង្រិតនៅកសិដ្ឋានរបស់លោកមាន២ពូជគឺ ចង្រិតខ្មៅ និង ចង្រិតក្រហម ដែលលោកបាននាំចូលពងរបស់វាពីប្រទេសថៃ។ ដោយក្នុងពងមួយចានមានតម្លៃ ២,៥ ដុល្លារ ហើយពេលចង្រិតធំពេញវ័យវិញគឺអាចលក់បានតម្លៃ ២,៥ ដុល្លារក្នុងមួយគីឡូក្រាមនៅលើទីផ្សារ ចំណែកពេលបំពងរួចវិញគឺមានតម្លៃប្រមាណ១ដុល្លារក្នុងមួយកំប៉ុងអង្ករ។

6_large 7_large 8_large

ប្រភព: Sabay

អត្ថបទដែលទាក់ទង

សហគមន៍​ទេសចរណ៍ធម្មជាតិ​សំបូរព្រៃ​គុកត្រូវប៉ាន់ ក្រោយចូល​ជ...

សហគមន៍​ទេសចរណ៍​ធម្មជាតិ​មួយ​ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ​២០១១ មកដល់ពេលនេះ បាន​បោះជំហាន​រឹងមាំ ...

ដោយ:PHEAKTRAJuly 30, 2017

ខេត្តកែប​ ផ្អើលអស់អ្នកភូមិ…….

នៅថ្ងៃសុក្រ ទី ១៦ ខែ មិថុនា ប្រជាពលរដ្ឋបាននេសាទ ត្រីមួយយ៉ាងធំ ដែលមិនឆ្លាប់ឃើញ ពីរមុនមកទេ ដែលស្ថិត...

ដោយ:PHEAKTRAJune 16, 2017

How to make Fidget Spinner easy with the toy wheel Toy Ho...

សព្វថ្ងៃនេះបច្ចេកវិទ្យាមានការជឿនលឿនខ្លាំងណាស់ ហើយមួយចំនួនធំ និងកូនក្មេងចូលចិត្តលេងកម្មវិធីណាសប្បា...

ដោយ:តូនីJune 5, 2017

Neymar Jr​ជាប់ចំណាត់ថ្នាក់ជាកីឡាករ…

Neymar Jr. ជាប់ចំណាត់ថ្នាក់ជាកីឡាករបាល់ទាត់សញ្ជាតិប្រេសីុលដែលមានតម្លៃខ្លួនថ្លៃបំផុតក្នុងប្រវត្តិស...

ដោយ:Mr. ThienMay 27, 2017

រមណីយដ្ឋាន ទឹកធ្លាក់ឬទឹកជ្រោះជ្រាវ ៧ ដំណាក់

តើអ្នកធ្លាប់បានទៅលេង រមណីយដ្ឋាន ទឹកធ្លាក់ ឫ ទឹកជ្រោះ ជ្រាវហើយឫនៅ? បើបានទៅដល់ហើយគឺមិនចង់មកផ្ទះវិញទ...

ដោយ:PHEAKTRA & TONY(Kim Soo Hyun)May 16, 2017

សុខ ស្រីនាង ចូលហង្សមាសភ្លាម បញ្ចេញបទថ្មីភ្លែត! (មានវីដេអូ)

មុននេះបន្តិច ផេកហ្វេសប៊ុកផ្លូវការរបស់ផលិតកម្មហង្សមាស បានបង្ហោះ Audio teaser ដែលជាបទចម្រៀងថ្មី តែម...

ដោយ:តូនីMay 3, 2017

Lay Me Down – หน้ากากทุเรียน | THE MASK SINGER หน้า...

អីយ៉ាពិតជាលូយ ហើយនឹងផ្លែកភ្នែកមែន ធូរេន ចេះច្រៀង

ដោយ:PheaktraApril 30, 2017

សង្ស័យ

#សង្ស័យ នៅថ្ងៃទី28.04.2017 វេលាម៉ោងប្រហែល 11យប់ មេឃរកកល់នឹងភ្លៀង មានទាំងខ្យល់បក់បោកយ៉ាងខ្លាំងផង  ...

ដោយ:PHEAKTRAApril 29, 2017

នាគរាជវាឃើញឆ្កែឆ្កួតមួយក្បាល

នាគរាជវាឃើញឆ្កែឆ្កួតមួយក្បាល វាក៏ប្រញ៉ាប់រត់ពួនពីឆ្កែឆ្កួតនោះ កូននាគរាជនោះពេលឃើញឪពុកវាធ្វើដូចនោះ ...

ដោយ:PHEAKTRAApril 28, 2017

មានឆ្កែមួយដែលមានកំលាំងខ្លាំងនិងអំណាចគួរសមដែលអាចធ្វើឲ្យឆ្ក...

សូមនិទានរឿងពិតបន្តិចចុះ.កាលសម័យដើមឡើយមានឆ្កែមួយដែលមានកំលាំងខ្លាំងនិងអំណាចគួរសមដែលអាចធ្វើឲ្យឆ្កែនៅ...

ដោយ:PHEAKTRAApril 28, 2017

អ៊ី​ចឹង​​តើ បាន សូ​កូ​ឡា ជា​​​កា​ដូ​​ពេញ​​និ​យ​ម​​ស​ម្រាប...

ថ្ងៃ Valentine មកដល់ គូស្នេហ៍ ឬប្រុសៗដែលលួច Crush លើនរណាម្នាក់ តែងឲ្យកាដូទៅស្រីៗដែលខ្លួនស្រលាញ់ ខ...

ដោយ:តូនីFebruary 13, 2017

យុវវ័យប្រឈមនឹងបញ្ហាផ្លូវចិត្តច្រើន

បញ្ហាផ្លូវចិត្ដមិនមែនកើតឡើងចំពោះតែយុវវ័យសម័យថ្មីនោះទេ គឺរមែងមានគ្រប់សម័យកាលទាំងអស់តាំងពីសម័យមុន ប...

ដោយ:តូនីFebruary 13, 2017

ធា​ត់​ដុះ​ក្បា​ល​ពោះ​ជា​ស​ញ្ញា​​ធ្លា​ក់​ចុះ​ស​ម​ត្ថភា​ព​ផ...

ទោះបីជាបុរសៗមានថ្នាំជំនួយផ្លូវភេទវីយ៉ាក្រាក៏ដោយ ក៏ឱសថបង្កើនសមត្ថភាពផ្លូវភេទនេះមានឥទ្ធិពលក្នុងពេលវ...

ដោយ:តូនីFebruary 13, 2017

វីធីបំបាត់ភាពងោកងុយ ក្នុងពេលធ្វើការ

អ្នកដែលមានអារម្មណ៍ងោកងុយ នៅពេលរសៀល ភាគច្រើនតែងតែពឹងផ្អែកលើ កាហ្វេ។ ប៉ុន្តែ អ្នកដឹងរួចមកហើយថា បើទទ...

ដោយ:តូនីFebruary 13, 2017

គន្លឹះទាំង ៦ ដើម្បីជួយអ្នកបំបាត់បញ្ហា ញៀនជាតិកាហ្វេអ៊ីន ប...

កាហ្វេអ៊ីន ជាសារធាតុដែលអាចបណ្តាលឲ្យអ្នកញៀនបាន។ ប្រសិនបើអ្នកមានអារម្មណ៍ឃ្លានខ្លាំង ចង់ទទួលទានកាហ្វ...

ដោយ:សាវឿនFebruary 12, 2017

ប្រធានក្លិប Atl Madrid ដាក់មួយម៉ាត់នេះ អាចនឹងធ្វើឲ្យអ្នកគ...

អេស្ប៉ាញ៖ ការផ្ទេរកីឡាករឆ្នើម Antoine Greizmann ពីក្លិប Atletico Madrid ទៅលេងនៅ Manchester United...

ដោយ:សាវឿនFebruary 12, 2017

ក្រុមកាំភ្លើងធំ Arsenal បានត្រឡប់មកវិញ

ក្រុមកាំភ្លើងធំ Arsenalវាគឺជាការលើឱកាសដូចនេះនៅពេលដែលពិតជាអ្នកត្រូវតែប្រគល់វាទៅឱ្យលោក Arsene Wenge...

ដោយ:សាវឿនFebruary 12, 2017

Barcelona ស៊ី​គេ​ទក់​សាច់ តែ​មាន​​កីឡាករ​ម្នាក់​ភ្លាត់​ឆ្...

ក្រុមអ្នកមានបុណ្យ Barcelona បានបំបាក់ក្រុមមធ្យម Alaves យ៉ាងត្រចះត្រចង់ ៦-០នៅក្រៅដីក្នុងពានLa Liga...

ដោយ:សាវឿនFebruary 12, 2017

វិធីប្រាំបួនយ៉ាងក្នុងការពង្រឹងរបបអាហាររបស់អ្នក

ឈានមុខគេរបៀបរស់នៅសកម្មអាចជារង្វាន់យ៉ាងខ្លាំងនៅក្នុងលក្ខខណ្ឌនៃសុខភាពនោះទេប៉ុន្តែចាំថារបបអាហារដែលមា...

ដោយ:សាវឿនFebruary 12, 2017

ពេជ្យកាត់ពេជ្យ

រឿង ពេជ្យកាត់ពេជ្យ ជាខ្សែរភាពយន្ត របស់ថៃ ដែលល្បី ហើយនៅក្នុង រឿងនេះដែរមាន តួឋកល្បីៗ ជាច្រើនចូលរួម។...

ដោយ:ភក្រ្តាFebruary 11, 2017

យល់ដឹងពីមុន និងវិធីព្យាបាល

មុន គឺជាបញ្ហាស្បែក ដែលមនុស្សទូទៅ ជាពិសេសមនុស្សវ័យជំទង់។ ការសិក្សាមួយបានបង្ហាញថា ក្នុងចំណោមមនុស្ស ...

ដោយ:ភក្រ្តាFebruary 11, 2017

ធ្វើ​រួច​​ភ្លាម​ ​ស្ពាន​ឫស្សី​កោះ​ប៉ែន​ចាប់​ផ្តើម​ទាក់​ទា...

ស្ទើរមិនដាច់ឡើយ អ្នកដំណើរបានឆ្លងកាត់ស្ពានឫស្សីពីទីរួមខេត្តកំពង់ចាមឆ្ពោះទៅកោះប៉ែន ចាប់ពីព្រឹកព្រលឹ...

ដោយ:ភក្រ្តាFebruary 11, 2017

អត្តពលិក (កីឡាករ) ទាំង ១០ រូប ដែលរកចំណូលបានច្រើន ជាងគេបង្...

កំពូលអ្នកលេងកីឡាវាយកូនហ្គោល Tiger Woods បានជាប់ចំណាត់ថ្នាក់ទី ១ ក្នុងចំណោមកីឡាករដែលរកចំណូលបានច្រើ...

ដោយ:ភក្រ្តាFebruary 11, 2017

ហេតុអីបានមនុស្សយើងស្រលាញ់គ្នាហើយបែកគ្នាវិញ?

មានបុរសម្នាក់និងនារីម្នាក់បានស្រលាញ់គ្នាអស់រយះពេល ២ឆ្នាំ ពួកគេថានិងមានគំរោងរៀបកានិងគ្នា ហើយពូកគេប...

ដោយ:កៅ ផល្លីនFebruary 9, 2017