នាគរាជវាឃើញឆ្កែឆ្កួតមួយក្បាល វាក៏ប្រញ៉ាប់រត់ពួនពីឆ្កែឆ្កួតនោះ កូននាគរាជនោះពេលឃើញឪពុកវាធ្វើដូចនោះ វាខកបំណងជាខ្លាំង
“ពុក! ពុកហ៊ានប្រយុទ្ធជាមួយតោ និងខ្លា តែថ្ងៃនេះពុកបែរជារត់ពួនដោយសារតែឆ្កែឆ្កួតមួយក្បាល ខ្ញុំពិតជាខ្មាស់អៀនជំនួសពុកណាស់”
នាគរាជនោះនិយាយប្រាប់កូនថា
“កូនអើយ ខាំគ្នាជាមួយនិងឆ្កែឈ្នះវាគួរអោយស្ញប់ស្ញែងណាស់ទៅអី ”
កូននាគរាជក្រវីក្បាល
“ចុះប្រសិនបើត្រូវឆ្កែឆ្កួតនោះខាំយើងខាតបង់ទេ ?”
កូននាគរាជងក់ក្បាល
“នៅពេលដែលវាមិនសក្តិសមនិងតំលៃ យើងទៅប្រឈមមុខអោយបាក់កំលាំងធ្វើអ្វី ”
កុំយកគ្រាប់ពេជ្រ ប្តូរនិងអំបែងកែវ
មិនមែនអ្នកណាៗក៏អាចជាគូប្រជែងជាមួយនឹងយើងបានទេ មនុស្សម្នាក់ៗតែងតែមានសង្គមផ្សេងគ្នា
ញញឹមហើយដើរចេញទៅ ប្រសើរជាងអោយវាមានឱកាសចូលមកខាំព្រោះមនុស្សដែលចាំខាំឆ្កែឆ្កួត នៅមានគគោក។
នាគរាជវាឃើញឆ្កែឆ្កួតមួយក្បាល
ប្រភព: Facebook