ថ្ងៃ Valentine មកដល់ គូស្នេហ៍ ឬប្រុសៗដែលលួច Crush លើនរណាម្នាក់ តែងឲ្យកាដូទៅស្រីៗដែលខ្លួនស្រលាញ់ ខណៈផ្កាកូឡាប ជាកាដូពេញនិយមបំផុតដើម្បីបង្ហាញពីក្ដីស្រលាញ់។ នៅប៉ែកអឺរ៉ុប សូកូឡា ជាកាដូពេញនិយមលំដាប់ទី២ ព្រោះអីអត្ថន័យនៃកាដូមួយនេះ ជ្រាលជ្រៅមិនចាញ់ផ្កាកូឡាបប៉ុន្មាននោះឡើយ។
ការឲ្យផ្កាកូឡាបក្រហម មានន័យថា អ្នកចាត់ទុកម្នាក់ណុងជាមនុស្ស special និងបញ្ជាក់ពីក្ដីស្រលាញ់ស្មោះបរិសុទ្ធចំពោះមនុស្ស special។ ពណ៌ផ្កាឈូក តំណាង ការលួចសរសើរពីសម្រស់ និងអត្តចរិតលើដៃគូ, ពណ៌ស្វាយដូច Lavender បញ្ជាក់ពីចាប់ចិត្តស្រលាញ់តាំងថ្ងៃជួបដំបូងមកម្ល៉េះ ខណៈពណ៌លឿងបង្ហាញពីមិត្តភាពប៉ុណ្ណោះ។

សូកាឡា វិញ មានន័យកាន់តែផ្អែមជាងកូឡាបទៀត។ រាប់រយឆ្នាំមុន សូកូឡា ត្រូវស្ដេច Montezuma របស់ជនជាតិ Aztec ចាត់ទុកថា ជាអាហាររបស់ព្រះ និងថ្នាំស្នេហាអមត។ ក្រោយៗមក សូកូឡា ក្លាយជារបស់ពេញនិយមនៅអឺរ៉ុប រហូតដល់គេយក សូកូឡា ធ្វើជាកាដូសម្រាប់ជូនគ្នាទៅវិញទៅមកក្នុងឱកាសធំៗ ដូចជា បុណ្យ Christmas និង Valentine’s Day ជាដើម។
ការឲ្យ សូកាឡា សម្រាប់ថ្ងៃ Valentine បញ្ជាក់ពី៖
- ដៃគូ ឬ Crush អ្នក មានភាពទាក់ទាញឆក់យកបេះដូងអ្នករួចទៅហើយ
- ក្ដីស្រលាញ់ជ្រាលជ្រៅមិនអាចថយក្រោយបាន
- ស្នេហាផ្អែមល្ហែមអមត

បើប្រុសៗគ្នាយើងចង់បាន សូកូឡា ផ្អែមឆ្ងាញ់ដូចស្នេហាស្រស់ត្រកាល ទុកជូនគូស្នេហ៍ ឬ Crush, Sabay សូមណែនាំសូកូឡាឆ្ងាញ់ Lindt (Lindt Choolate) ដែលអាចរកទិញបាននៅផ្សារទំនើបជាច្រើន ដូចជា អ៊ីអន, ឡាក់គី, Superstore, Mart នៅការ៉ាស់សាំងកាល់តិច និងតូតាល់ ជាដើម។
ព័ត៌មានបន្ថែម សូមទាក់ទងក្រុមហ៊ុនចែកចាយ Annam Cambodia តាមលេខ 023 989 178 / 023 989 179 ៕





