មានបុរសម្នាក់និងនារីម្នាក់បានស្រលាញ់គ្នាអស់រយះពេល ២ឆ្នាំ ពួកគេថានិងមានគំរោងរៀបកានិងគ្នា ហើយពូកគេបានប្រាប់ចាស់ទុំទាំងសងខាងអោយដឹងលឺ នៅថ្ងៃមួយនារីដែលជាគូដណឹ្តងបានផ្ដាច់ពាក្យហើយក៏ទៅរៀបការជាមួយបុរសផ្សេងបាត់ទៅ។
ចំណែកបុរសដែលជាសង្សាចាស់របស់នាង គឺមានការខូចចិត្តយ៉ាងខ្លាំង រហូតដល់ធ្លាក់ខ្លូនឈឺជាទំងន់ អាហារក៍បុរសនោះមិនញាំ រហូតមានរាងស្គមរីងរៃ ប៉ាម៉ាក់របស់បុរសនោះមានការព្រួយបារម្មណ៍យ៉ាងខ្លាំងក៏បានអញ្ជើញគ្រូពេទល្បីៗមកព្យាបាល ប៉ុន្តែទោះជាការខិតខំយកចិត្តទុកដាក់ពីគ្រូពេទ្យយ៉ាងណាក៏ដោយ ក៍នៅតែមិនបានផលដែរ។មួយថ្ងៃទៅមួយថ្ងៃបុរសកានតែស្គមទៅស្គមទៅ មានថ្ងៃមួយមានព្រះសង្ឃមួយអង្គបាន និមន្តបិណ្ឌបាទនៅមុខផ្ទះរបស់បុរស់នោះស្រាប់តែនាក់បំរើក្នុងផ្ទះបុរស់នោះបាននិយាយទៅកាន់បុរសនោះថា អតទាន់ចង្ហាន់ទេដាច់គុណ ព្រោះចហ្វាយរបស់កុណាឈឺជាទំងន់ ព្រះសង្ឃមានសង្សដិកាថា អត្មាមិនបានបិណ្ឌបាទទេ
តែអត្មាសូមចូលទៅព្យាបាលអ្នកនៅខាងក្នុងបានទេ? ព្រោះមើលទៅប្រហែលជាធ្ងន់ធ្ងរហើយមើលទៅ។អ្នកបំរើក្នុងផ្ទះនោះបានតប់ទៅព្រះសង្ឃថា ខ្ញុំករុណាមិនហានសម្រេចទេចាំខ្ញុំករុណាទៅសួចហ្វាយសិនបុរសនោះលឺសូសំលេងរបស់ព្រះសង្ឃនិងខ្ញុំបំរើនិយាយគ្នាបុរស់នោះក៍បានដើរចេញមកហើយបាននិយាយទាំងគំរកគំរើយថាបើចង់ចូលក៍ចូលមកព្រះសង្ឃក៍និមន្តចូលទៅ ហើយបានយក កញ្ចក់មួយអោយបុរសនោះឆ្លុះ បុរសក៍បានមើលទៅកញ្ចក់ស្រាប់តែឃើញឆ្នេខ្សាច់ក្បែមាត់សមុទ្រដែលមានទេសភាពយ៉ាងស្អាត បន្តចក្រោយមកស្រាប់តែឃើញនារីដែលខ្លូនស្រលាញ់នោះឈរក្បែមាត់សមុទ្រលើឆ្នេខ្សាច់ បុរស់នោះក៍បានក្រោកឈរហើយសំឡឹងមើលមិនព្រិចភ្នែកឡើយ បន្តិចក្រោយមកស្រាបតែចេញសាកសព្វស្អុយរលួយម្នាក់ដេកនៅលើឆ្នេនោះមានមនុស្សជាច្រើនដើរគេចចេញពីសាកសព្វនោះ។ក្រោយមកស្រាប់តែមានបុរសទី១បានដើមកជិតហើយស្តោះទឹកមាត់ដាក់។
ក្រោយមកស្រាប់តែមានបុរសទី២បានដើមកជិតហើយបានយកមែងឈើគ្រប់ពីលើសាកសព្វនោះកុំអោយស្អុយ។
ក្រោយមកស្រាប់តែមានបុរសទី៣ បានដើមកជិតហើយបានដោះអាវក្រាវរបស់គេគ្រប់ពីលើរួចក៍ដើរចេញទៅ។
បន្ទាប់មកក៍មានបុរសទី៤ដើរមកជិតហើយបានយកសាកសព្វនាងទៅបញ្ចុះដោយបានយកដៃកាយដីខ្សាច់រហូតដល់ពេលល្ងាចទើបបញ្ចុះរួចហើយបរសនោះក៍ដើចេញទៅ។
ពេលនោះព្រះសង្ឃបានប្រាបទៅបុរសដែលជាសង្សានោះថាជាតិមុនញោមជាបុរសទី៣ដែលជាបុរសដែលបានយកអាវក្រាវទៅគ្រប់នៅលើសព្វនារីនោះ ចំណែកបុរសជាប្តីរបស់នាងសព្វថ្ងៃគឺជាបុរសទី៤ដែលបានលើកនាងយកទៅកប់ដូចនេះទើបពួកគេបានជួបគ្នា។នារីនោះបានជំពាក់កម្មរបស់ញោមចឹងគេបានស្គាល់ញោម២ឆ្នាំ។លឺដូចនេះហើយបុរសនោះក៍ញាំបាយ និងឈប់គិតហើយបានជាសះស្បើយពីជំងឺ។