ទំព័រដើម / បច្ចេកវិទ្យា / រថយន្ត Rolls-Royce Dawn គ្រងតំណែងរថយន្តប្រណ...

រថយន្ត Rolls-Royce Dawn គ្រងតំណែងរថយន្តប្រណីត ប្រចាំឆ្នាំនៅចក្រភពអង់គ្លេស

ដោយ: ភក្រ្តា February 11, 2017

រថយន្ត Rolls-Royce Dawn ត្រូវបានប្រកាសជា “រថយន្តប្រណីតបំផុត” ដោយអ្នកសារព័ត៌មានកំពូលៗ ដែលធ្វើជាក្រុមអ្នកវិនិច្ឆ័យឯករាជ្យ នៅក្នុងកម្មវិធី ពានរង្វាន់រថយន្តប្រចាំឆ្នាំនៅចក្រភពអង់គ្លេស ។ គណៈកម្មការវិនិច្ឆ័យ គឺជាអ្នកសារព័ត៌មានអាជីពល្បីៗចំនួន ២៧ រូប ហើយកម្មវិធីបានធ្វើការជ្រើសរើសរថយន្តល្អបំផុត ដែលចេញលក់ក្នុងរយៈកាល ១២ ខែចុងក្រោយ ចេញពីបញ្ជីរថយន្តចំនួន ៥៦ ម៉ូដែល ដែលទើបនឹងចេញលក់ថ្មីៗ ។

rolls

ក្នុងការកាត់សេចក្តី គណៈកម្មការវិនិច្ឆ័យ ដែលជាអ្នកអត្ថាធិប្បាយល្បីឈ្មោះបំផុតមួយចំនួននៅក្នុងពិភពរថយន្ត បានប្រកាសដូចនេះ៖

“ក្តីរីករាយក្នុងការបើកបរ និងជិះ គឺមានតែ Rolls-Royce ប៉ុណ្ណោះ” – លោក Ollie Marriage មកពីទស្សនាវដ្ដី Top Gear ។

“រថយន្តនេះពិតជាស្រស់ឆើតឆាយក្រៃលែង ដោយផ្សំគ្នារវាងភាពប្រណីតពីបុរាណ ជាមួយនឹងភាពទាន់សម័យ ហើយជារថយន្តដែលមានបច្ចេកវិទ្យាទាន់សម័យ និងមានបណ្ដាញតភ្ជាប់ទំនាក់ទំនងសម្បូរបែប ។ រថយន្តនេះប្រៀបបាននឹងតារាភាពយន្ត” – Nargess Banks ទស្សនាវដ្ដី Forbes Life, Wallpaper* ។

“បើនិយាយពីភាពប្រណីត និងភាពស្រស់ឆើតឆាយ ម៉ូដែល Dawn គឺមានទាំងពីរ ។ ដំណើរការស្ងាត់ ប្រព័ន្ធមេកានិករបស់ដំបូល ដែលមានដំណើរការស្មុគស្មាញ ប៉ុន្តែស្រស់ស្អាត និងភាពស្រស់ឆើតឆាយ ជាទូទៅធ្វើឲ្យរថយន្ត ដែលកើតចេញពីស្នាដៃសិប្បកម្មអង់គ្លេស ជាម្ចាស់ជ័យលាភី” – Tom Ford ទស្សនាវដ្ដី Top Gear Magazine ។

ចាប់តាំងពីការបង្ហាញខ្លួនលើទីផ្សារនៅខែមីនា ឆ្នាំ ២០១៦ ម៉ូដែល Dawn បានទទួលការកោតសរសើរទូទាំងពិភពលោក ដោយក្នុងនោះរាប់ទាំងពានរង្វាន់ពីស្ថាប័នព័ត៌មានល្បីៗបំផុតផ្នែកទំនិញប្រណីត និងរថយន្តមួយចំនួនថែមទៀតផង ។ នៅកម្រិតតំបន់ សារព័ត៌មានបោះពុម្ព និងគេហទំព័រមួយចំនួន ដូចជា Australian Financial Review, Robb Report India និង The Straits Times ក៏បានសរសើរស្រដៀងគ្នាចំពោះរថយន្តDawn ថាជាតឹកតាងចុងក្រោយ នៃការធ្វើដំណើរតាមរយន្តបើកដំបូល ប្រណីតពិតៗ ។

ការសាទរនេះ ត្រូវបានបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ តាមរយៈតម្រូវការច្រើនពីអតិថិជនទំនិញប្រណីត នៅក្នុងពិភពលោក ដែលបានជំរុញឲ្យក្រុមហ៊ុនទទួលបានលទ្ធផលពីការលក់បាន ចំនួនច្រើនបំផុតក្នុងលំដាប់ទីពីរ ក្នុងប្រវត្តិសាស្ត្រ ១១៣ ឆ្នាំរបស់ក្រុមហ៊ុន គឺបានកើនឡើង ៦% កាលពីឆ្នាំ ២០១៦ ។ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ការលក់របស់រថយន្ត Rolls-Royce ក៏មានកំណើនថេរផងដែរ ក្នុងកម្រិត ៥% ដោយសបញ្ចាក់ឲ្យឃើញពីភាពរឹងមាំ របស់ម៉ាកយីហោរថយន្តនេះ បើទោះបីជាស្ថិតនៅក្នុងឆ្នាំដ៏លំបាកក្តី សម្រាប់ទីផ្សារទំនិញ ប្រណីតទូទាំងពិភពលោក ។

អគ្គនាយកប្រតិបត្តិក្រុមហ៊ុនរថយន្ត Rolls-Royce លោក Torsten Müller-Ötvös បានមានប្រសាសន៍ថា៖ “ចាប់តាំងពីការបង្ហាញខ្លួននៅឆ្នាំ ២០១៦ ម៉ូដែល Dawn បានបង្ហាញដល់សុភាពបុរស និងសុភាពនារីជំនាន់ថ្មី ដែលមានភាពបត់បែនខ្ពស់ ឲ្យស្គាល់ពីរថយន្ត Rolls-Royce ។ អតិថិជននៃទំនិញប្រណីតពិតៗទាំងនេះ ត្រូវបានទាញចំណាប់អារម្មណ៍មក កាន់រថយន្ត Rolls-Royce ដ៏ប្រណីត និងស្រស់ឆើតឆាយអស្ចារ្យបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន” ។

លោកបានបន្តទៀតថា៖ “រាល់រថយន្ត Rolls-Royce នីមួយៗ ត្រូវបានផលិតដោយដៃយ៉ាងផ្ចិតផ្ចង់ នៅឯមជ្ឈមណ្ឌលប្រណីតភាព របស់យើងក្នុងក្រុង Goodwood នៃ West Sussex ។ ការកោតសរសើរបែបនេះ គឺជាតឹកតាងបញ្ជាក់ អំពីជំនាញដ៏អស្ចារ្យរបស់បុគ្គលិកប្រុសស្រី ដែលមានចំនួន ១៧០០ នាក់ ដែលរួមចំណែកក្នុងការបង្កើត រថយន្តល្អបំផុតក្នុងលោក” ។

កម្មវិធីពានរង្វាន់រថយន្តប្រចាំឆ្នាំរបស់ចក្រភពអង់គ្លេស (UKCOTY) គឺជារង្វាន់ឯករាជ្យដែលត្រូវបានរៀបចំឡើង ដើម្បីបញ្ជាក់ ក៏ដូចជាផ្ដល់ដំណឹងស្តីពីរថយន្តថ្មីដែលល្អបំផុតនៅលើទីផ្សារ ។

ចាប់តាំងពីឆ្នាំ ២០១៤ កម្មវិធីពានរង្វាន់រថយន្តប្រចាំឆ្នាំ របស់ចក្រភពអង់គ្លេស បានរៀបចំការធ្វើតេស្តសាកល្បងលើដងផ្លូវ ដោយចៅក្រម ដែលត្រូវអនុវត្តលើដងផ្លូវដែលប្រើប្រាស់ដូចគ្នា ដោយសាធារណជន ដែលទិញរថយន្តដូច្នោះដែរ ។

អ្នកវិនិច្ឆ័យជាអ្នកសារព័ត៌មានអាជីពចំនួន ២៧ រូប ស្ថិតក្នុងចំណោមគណៈកម្មការកាត់សេចក្តីរបស់ UKCOTY ។ អ្នកវិនិច្ឆ័យភាគ ច្រើនបើកបររថយន្តរហូតដល់ទៅ ៣០០ គ្រឿងក្នុងមួយឆ្នាំ ។

ប្រភព:

អត្ថបទដែលទាក់ទង

គ្រាន់តែប្រើអក្សរ ២​ ក៏អាច Download វីដេអូ និង​ Music បាន...

តើអ្នកដឹងទេ?គ្រាន់តែប្រើអក្សរ ២ ក៏អាច Download វីដេអូ និង Music បានយ៉ាងងាយ នៅលើ Youtube ដោយមិនចាំ...

ដោយ:ផល្លីនMay 21, 2017

Nodepad ក្នុងកុំព្យូទ័រក៏អាចនិយាយបានដែរ

តើអ្នកដឹងទេថា Nodepad ក្នុងកុំព្យូទ័រក៏អាចនិយាយបានដែរ បើចងដឹង និងចងចេះមើលទាំងអស់គ្នា មានវីដេអូ &...

ដោយ:ផល្លីនMay 21, 2017

ក្រុមហ៊ុន Samsung បានលក់ទូរស័ព្ទជាង 28 លានគ្រឿងក្នុងមួយត្...

ទោះបីជាមានការ fiasco ចំណាំ 7, ក្រុមហ៊ុន Samsungបានកើនឡើងវិញពីការលក់របស់ខ្លួនទៅកាន់តារាងកំពូលស្មាត...

ដោយ:SAVOEURNApril 30, 2017

រឿង​ពីរ​នេះ​​កុំ​បង្ហាញឲ្យ​សោះ​លើ Facebook បើ​មិន​ចង់​មាន...

អ្នកប្រើប្រាស់ Facebook ម្នាក់ៗតែងតែបង្ហាញព័ត៌មានផ្ទាល់ខ្លួនជាច្រើននៅលើ Profile របស់ខ្លួនដើម្បីឲ្...

ដោយ:សាវឿនFebruary 16, 2017

ក្រុមហ៊ុន Samsung និងចេញ Galaxy S8 ឆាប់ៗនេះ

ជំនាន់ក្រោយនៃស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung បានហៅទូរស័ព្ទ Galaxy S8, គឺដោយសារតែសម្រាប់ការចេញផ្សា...

ដោយ:សាវឿនFebruary 13, 2017

ក្រុមហ៊ុន Samsung Note7

ក្រុមហ៊ុន Samsung ត្រៀមនឹងចេញលទ្ធផលនៃការស៊ើបអង្កេតរបស់ទូរស័ព្ទ Galaxy Note7 របស់ខ្លួននៅថ្ងៃចន្ទពន...

ដោយ:សាវឿនFebruary 12, 2017

ទូរស័ព្ទ iPhone SE របស់ក្រុមហ៊ុន Apple

ឆ្ងល់ថាតើទូរស័ព្ទ iPhone ជាច្រើនមិនទាំងអស់ថ្មី – ទូរស័ព្ទ iPhone ប្រភេទ SE – ការចំណាយ...

ដោយ:សាវឿនFebruary 12, 2017

ក្រុមហ៊ុន Huawei មានកិត្តិយសស្មាតហ្វូនពីរ 6x កាមេរ៉ាមួយរល...

កាលពីឆ្នាំមុនក្រុមហ៊ុន Huawei Honor បានអង្រួនដោយ 5x ឡើងស្មាតហ្វូនដែលមានតំលៃសមរម្យកើតហេតុដោយការនាំ...

ដោយ:សាវឿនFebruary 12, 2017

ឥឡូវនេះទូរស័ព្ទ iPhone កម្មវិធីដើម្បីទាញយក

មិនថាអ្នកទើបតែបានកើនឡើងទូរស័ព្ទ iPhone ថ្មីមួយឬអ្នកកំពុងរកមើលសម្រាប់ការកែលម្អកម្មវិធីមួយ 23 កម្មវ...

ដោយ:សាវឿនFebruary 12, 2017

តើអ្នកចង់ដឹងទេថា Telegram អាចធ្វើអ្វីបានខ្លះ?

Telegram មានភាពងាយស្រួល ក្នុងការទំនាក់ទំនងគ្នា អាចបង្កើតគ្រប់, ផ្ញើរFile ឬ Document បាន ឆាប់រហ័ស ...

ដោយ:ភក្រ្តាFebruary 11, 2017

Windows 10 ឈ្មោះចុងក្រោយបំផុត របស់ប្រវត្តិ Windows

ទិសដៅទស្សនវិស័យរបស់ Microsoft គឺ ក្នុងពេលអនាគតនឹងប្រើតែ Windows 10 មួយគត់ ហើយនឹងលែងមានឈ្មោះ Windo...

ដោយ:ភក្រ្តាFebruary 11, 2017

៣ តិចនិចជួយឱ្យអ្នកកាន់ ទូរសព្ទ ក្នុងដៃបានកាន់ តែប្រសើរ

តើអ្នកពិបាក ក្នុងការប្រើប្រាស់ទូរសព្ទដៃ ដែលមានអេក្រង់ធំ ជាមួយនឹងដៃតែម្ខាងមែនទេ? ទូរសព្ទស៊េរីចាស់...

ដោយ:ភក្រ្តាFebruary 11, 2017

Smartwatch បន្ទាប់របស់ LG

ក្នុងពេលដែល Google កំពុងបង្កើនល្បឿននៃការផលិត និងដាក់លក់ Android Wear 2.0 ជាការវិវត្តធំបំផុត នៃឧបក...

ដោយ:ភក្រ្តាFebruary 11, 2017

គន្លឹះសាមញ្ញ ៥ យ៉ាង សម្រាប់ថែទាំរថយន្ត នៅរដូវរងា

រដូវរងា ឈានចូលមកហើយ។ ម្ចាស់រថយន្តទាំងឡាយ តើមានដឹងទេថា នៅក្នុងរដូវត្រជាក់ អ្នកត្រូវថែទាំរថយន្ត របស...

ដោយ:ភក្រ្តាFebruary 11, 2017